2 Corinthians 4

1ហេតុនេះដោយសារ​យើង​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទើប​យើង​មាន​មុខងារ​បម្រើនេះ​យើង​មិនរសាយចិត្ដទេ 2ប៉ុន្ដែយើង​លះបង់​អំពើ​លាក់​កំបាំង​ទាំង​ឡាយដែល​គួរ​ខ្មាស​ហើយ​មិនរស់នៅដោយ​មាន​ល្បិចកលបំភ្លៃព្រះបន្ទូល​របស់​ព្រះជាម្ចាស់ឡើយផ្ទុយទៅវិញ​យើង​បង្ហាញខ្លួនយើងដល់មនសិការ​របស់​មនុស្សគ្រប់គ្នា​ដោយ​បើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់ 3បើដំណឹងល្អ​របស់​យើងត្រូវបានលាក់បាំងមែន​នោះ​គឺ​ត្រូវបានលាក់បាំងនៅក្នុងចំណោម​ពួក​អ្នកដែល​កំពុង​វិនាស 4ជាពួក​អ្នក​ដែលព្រះនៃលោកិយនេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​គ្មាន​ជំនឿ​ទៅ​ជា​ងងឹតដើម្បីកុំ​ឲ្យ​ពន្លឺដំណឹងល្អនៃសិរីរុងរឿង​របស់​ព្រះ​គ្រិស្ដដែលជារូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំងឡើយ 5ព្រោះយើង​មិនប្រកាស​អំពី​ខ្លួន​យើងទេគឺ​អំពី​ព្រះ​យេស៊ូគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់វិញហើយដោយព្រោះ​ព្រះ​យេស៊ូ​ខ្លួន​យើង​ត្រលប់​ជា​បាវបម្រើអ្នករាល់គ្នា 6ពីព្រោះព្រះជាម្ចាស់ដែល​បាន​មានបន្ទូល​ឲ្យ​មាន​ពន្លឺភ្លឺចេញពីសេចក្ដីងងឹត​ព្រះអង្គ​បាន​ផ្ដល់ពន្លឺមកក្នុងចិត្ដ​របស់​យើងដើម្បីបំភ្លឺការ​យល់​ដឹងអំពីសិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដែល​នៅលើ​ព្រះ​ភក្រ្ដ​ព្រះ​យេស៊ូគ្រិស្ដ 7ដូច្នេះយើង​មានទ្រព្យសម្បត្ដិនៅក្នុងភាជនៈដីនេះដើម្បី​បញ្ជាក់​ថា​អំណាច​ដ៏​ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់មិន​មែន​មក​ពីយើងទេ 8យើងត្រូវ​គេ​សង្កត់សង្កិនគ្រប់បែបយ៉ាងប៉ុន្ដែមិន​ទាន់​ទាល់ច្រកទេ​ហើយ​យើង​ស្មុគស្មាញប៉ុន្ដែមិន​ទាន់​ទាល់គំនិតឡើយ 9ត្រូវគេបៀតបៀនប៉ុន្ដែមិន​ទាន់​ត្រូវ​បាន​បោះបង់ចោលឡើយ​ហើយ​ត្រូវ​គេ​វាយ​ឲ្យ​ដួលប៉ុន្ដែមិន​ទាន់​ត្រូវ​បាន​សម្លាប់ឡើយ 10យើងតែងតែផ្ទុកការសោយទិវង្គត​របស់​ព្រះ​យេស៊ូក្នុងរូបកាយ​របស់​យើង​ជានិច្ចដើម្បីឲ្យជីវិត​របស់​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញតាមរយៈរូបកាយ​របស់​យើងដែរ 11ហើយដោយព្រោះ​ព្រះ​យេស៊ូយើងដែល​នៅ​រស់​នេះ​ត្រូវ​បាន​ប្រគល់ទៅ​សេចក្ដី​ស្លាប់​ជានិច្ចដើម្បីឲ្យជីវិត​របស់​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញតាមរយៈរូបកាយ​របស់​យើងដែល​តែងតែ​ស្លាប់​នេះ 12ដូច្នេះហើយ​បានជាសេចក្ដីស្លាប់ធ្វើការក្នុងយើងប៉ុន្ដែជីវិត​ធ្វើការ​ក្នុងអ្នករាល់គ្នាវិញ 13គឺយើង​មានវិញ្ញាណ​នៃ​ជំនឿ​តែ​មួយស្របតាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ថា៖ ​«ខ្ញុំ​ជឿបានជា​ខ្ញុំ​និយាយ» ​ដូច្នេះយើងក៏ជឿដែរបានជា​យើង​និយាយ 14ដោយដឹងថា​ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់យេស៊ូ​ឲ្យ​រស់ឡើងវិញក៏​ប្រោស​យើង​ឲ្យ​រស់ឡើងវិញជាមួយនឹង​ព្រះ​យេស៊ូដែរព្រមទាំង​ឲ្យ​ឈរ​នៅ​ជាមួយអ្នករាល់គ្នា​ទៀត​ផង។ 15ដូច្នេះអ្វីៗ​ទាំងអស់​ជា​ប្រយោជន៍​សម្រាប់អ្នករាល់គ្នាដើម្បី​ឲ្យ​ព្រះ​គុណមាន​កាន់តែ​ហូរហៀរដល់​មនុស្ស​ជាច្រើន​និង​ឲ្យ​មានការអរព្រះគុណ​កាន់តែ​ច្រើនសម្រាប់​ជា​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។ 16ហេតុនេះយើង​មិនរសាយចិត្ដឡើយដ្បិតទោះបីរូបកាយ​ខាង​ក្រៅ​របស់​យើងខ្សោយទៅៗក៏ដោយក៏​មនុស្ស​ខាងក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ 17ដ្បិតសេចក្ដីវេទនា​ដ៏​ស្រាល​របស់​យើងតែ​មួយ​ភ្លែតនេះ​បាន​ធ្វើ​ឲ្យ​យើងមានសិរីរុងរឿង​ដ៏​លើសលប់​អស់កល្បជានិច្ច​ប្រៀប​ផ្ទឹម​មិន​បាន​ឡើយ។ 18ដូច្នេះហើយ​យើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេគឺអ្វីដែលមើលមិនឃើញ​វិញ​ព្រោះអ្វីដែលមើលឃើញ​នៅ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ប៉ុន្ដែអ្វី​ដែល​មើលមិនឃើញ​នៅ​អស់កល្បជានិច្ច
Copyright information for KhmKCB